កាចតែក្នុងរឿងទេ តារាប្រុសលោក Sam តួឪពុកចិត្តអាក្រក់ក្នុងរឿងបេះដូងប្រែកាយ បង្ហោះរូបភាពក្រុមគ្រួសារ…

កាចតែក្នុងរឿងទេ ក្រៅឆាកការសម្ដែងវិញជីវិតគ្រួសាររបស់រូបលោកកក់ក្ដៅណាស់ផ្ដល់ការផ្គត់ផ្គង់ក្នុងគ្រួសារនិងជួយមើលថែកូនៗយ៉ាងកក់ក្ដៅ។ អ្នកដែលបានទស្សនានៅក្នុង រឿង(ใบไม้ที่ปลิดปลิว)បេះដូងប្រែកាយ តែងបានស្គាល់រូបលោកថាជាតួអង្គឪពុកចិត្តអាក្រក់នៅក្នុងរឿង តែក្រឡេកមកមើលជីវិតពិតរបស់រូបលោកវិញ គេតែងឃើញជាញឹកញាប់នៅរូបភាពក្រុមគ្រួសារជុំគ្នានៅកន្លែងកំសាន្ដនានាជាញឹកញាប់ បង្ហាញពីគ្រួសារដែលកក់ក្ដៅនិងមានពេលវេលាឲគ្នាទៅវិញទៅមកផងដែរ។

ដោយតួអង្គតារាប្រុសជើងចាស់រូបនេះមានឈ្មោះពិតហៅថា Sam Yuranunt ជាអ្នកសម្ដែងតួអង្គលោកឪពុកនៅពេលបច្ចុប្បន្ន ព្រោះពេលនេះរូបលោកមានវ័យចូល៦០ឆ្នាំហើយ។ អាយុរប៉ុណ្ណេះហើយនៅតែសង្ហារម្លឹងៗ បើនៅក្មេងវិញលោក Sam Yuranunt រឹតសង្ហារជាងនេះទៀតថែមកាលនោះរូបលោកក៏ជាតួឯកប្រុសល្បីល្បាញមួយរូបផងដែរ។ លោក Sam ធ្លាប់ឈប់ពីវិស័យការសម្ដែងមករកស៊ីធ្វើជំនួញ តែចូលមកដល់វ័យ៦០រូបលោកក៏នៅតែស្រលាញ់ការសម្ដែងនឹងវិលត្រលប់មករកអាជីពដំបូងមួយនេះផងដែរ។ រវល់ទាំងកាងារជំនួញនិងកាងារសិល្បៈ តែលោក Sam តែងមានពេលជួបជុំក្រុមគ្រួសារនិងអួតប្រាប់ពីស្នាដៃធ្វើម្ហូបរបស់កូនស្រី ព្រោះទើបបានមកពីរៀនចប់ធ្វើម្ហូបអាហារនៅស្រុកក្រៅទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ

LEAVE A REPLY

Please enter your comment!
Please enter your name here

Related articles

Discover these Waterproof and Rugged Smartphones that Go on Sale

I actually first read this as alkalizing meaning effecting pH level, and I was like, OK I guess...

New Soundboard Review: Pricing is Not Always the Only Criteria

I actually first read this as alkalizing meaning effecting pH level, and I was like, OK I guess...

Computers Climb the List of the Top Gadgets in Forbes Magazine

I actually first read this as alkalizing meaning effecting pH level, and I was like, OK I guess...

Technology Will Help Keep Your Smartphone from Becoming Obsolete

I actually first read this as alkalizing meaning effecting pH level, and I was like, OK I guess...